រំលងទៅខ្លឹមសារ

របៀបយើងធ្វើការ

តម្លៃថេរ។ កាលបរិច្ឆេទថេរ។ ពីដើមដល់ចប់ គ្មានរឿងមិននឹកស្មានដល់។

រាល់កិច្ចសហការ ធ្វើតាមបួនជំហានដូចគ្នា។ លោកអ្នកដឹងតម្លៃ និងថ្ងៃដាក់ឲ្យប្រើប្រាស់ មុនគម្រោងចាប់ផ្ដើម។

  1. ជំហានដំបូង

    1–2 សប្ដាហ៍ · US$1,500–4,000

    ការងារខ្លីមួយដែលគិតថ្លៃ៖ ការពិនិត្យភាពត្រៀមខ្លួន discovery sprint ឬការកំណត់វិសាលភាពគម្រោង។ លោកអ្នកទទួលបានផែនការជាលាយលក្ខណ៍អក្សរ សម្រង់តម្លៃថេរ និងថ្ងៃដាក់ឲ្យប្រើប្រាស់។ ទោះឈប់ត្រឹមនេះ ក៏នៅមានផែនការនោះទុកប្រើដែរ។

  2. គម្រោង

    តម្លៃ និងកាលបរិច្ឆេទថេរ

    យើងអភិវឌ្ឍតាមផែនការនោះ ជាវដ្តរយៈពេល 2 សប្ដាហ៍ ហើយនៅចុងវដ្តនីមួយៗ យើងបង្ហាញកម្មវិធីដែលដំណើរការបានពិតៗ។ តម្លៃ និងថ្ងៃដាក់ឲ្យប្រើប្រាស់ មានចែងក្នុងកិច្ចសន្យា។

  3. ដាក់ឲ្យប្រើប្រាស់

    នៅថ្ងៃដែលបានព្រមព្រៀង

    យើងដាក់ប្រព័ន្ធឲ្យដំណើរការ បណ្ដុះបណ្ដាលក្រុមការងារ ហើយប្រគល់ឯកសារណែនាំ ព័ត៌មានចូលប្រើប្រព័ន្ធ និងកូដប្រភព។

  4. សេវាប្រចាំខែ

    ប្រចាំខែ

    កញ្ចប់សេវាប្រចាំខែ រួមមានការតាមដានប្រព័ន្ធ ការជួសជុល បច្ចុប្បន្នភាពសុវត្ថិភាព និងការកែលម្អតូចៗ ហើយរយៈពេលឆ្លើយតបមានចែងជាលាយលក្ខណ៍អក្សរ។

កិច្ចសន្យា និងការទូទាត់

អ្វីខ្លះដែលយើងចែង ជាលាយលក្ខណ៍អក្សរ។

  • តម្លៃថេរ និងថ្ងៃដាក់ឲ្យប្រើប្រាស់ ក្នុងគ្រប់កិច្ចសន្យាគម្រោង
  • បង់មុន 30 ទៅ 50 ភាគរយ ចំណែកនៅសល់បង់តាមដំណាក់កាលដែលបានព្រមព្រៀង
  • រាល់សំណើផ្លាស់ប្ដូរ មានសម្រង់តម្លៃជាលាយលក្ខណ៍អក្សរ មុនចាប់ផ្ដើមធ្វើ
  • កិច្ចសន្យាជាភាសាអង់គ្លេស ហើយមានកំណែភាសាខ្មែរតាមការស្នើសុំ
  • កូដ និងទិន្នន័យដែលយើងបង្កើតជូន ជាកម្មសិទ្ធិរបស់លោកអ្នក

សុវត្ថិភាព

រៀបចំឡើងសម្រាប់ក្រុមការងារ ដែលត្រូវឆ្លងកាត់សវនកម្ម។

  • ម៉ាស៊ីនមេផ្ទាល់ខ្លួន បើចាំបាច់

    ពេលទិន្នន័យត្រូវតែនៅក្នុងប្រទេស យើងដំឡើងប្រព័ន្ធលើហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហ៊ុនផ្ទាល់ ឬក្នុងមជ្ឈមណ្ឌលទិន្នន័យនៅកម្ពុជា។

  • សិទ្ធិចូលប្រើត្រឹមតែចាំបាច់

    គណនីតាមឈ្មោះបុគ្គលម្នាក់ៗ មានសិទ្ធិចូលប្រើត្រឹមតែអ្វីដែលការងារត្រូវការ ហើយដកចេញវិញពេលការងារចប់។

  • កូដដែលលោកអ្នកអានបាន

    យើងប្រគល់កូដប្រភព និងឯកសារណែនាំ សម្រាប់អ្វីៗទាំងអស់ដែលយើងបង្កើត។

  • អតិថិជនដែលស្ថិតក្រោមបទប្បញ្ញត្តិ

    សម្រាប់ធនាគារ និងស្ថាប័នផ្ដល់ឥណទាន យើងធ្វើការស្របតាមបទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា ស្ដីពីហានិភ័យបច្ចេកវិទ្យា និងទិន្នន័យដែលប្រគល់ឲ្យភាគីខាងក្រៅគ្រប់គ្រង។

ចាប់ផ្ដើមពី ជំហានដំបូង។

1 ទៅ 2 សប្ដាហ៍ តម្លៃថេរ និងផែនការដែលនៅទុកប្រើបាន ទោះបន្តឬមិនបន្តក៏ដោយ។