រំលងទៅខ្លឹមសារ

សុវត្ថិភាព និងអនុលោមភាព

រកចំណុចខ្សោយឲ្យឃើញ មុនអ្នកដទៃ។

យើងធ្វើតេស្តកម្មវិធី cloud និងសិទ្ធិចូលប្រើ តាមវិធីដែលអ្នកវាយប្រហារប្រើ ជួសជុលចំណុចដែលរកឃើញ ហើយជួយលោកអ្នកបង្ហាញសវនករ និយ័តករ និងអតិថិជនថា ចំណុចទាំងនោះមិនវិលត្រឡប់មកវិញទេ។ ទាំងប្រព័ន្ធដែលយើងបង្កើត និងប្រព័ន្ធដែលអ្នកផ្សេងបង្កើត។

អ្វីដែលយើងពិនិត្យ

ច្រកចូលដែលអ្នកវាយប្រហារ ប្រើជាក់ស្ដែង។

  • កម្មវិធី និង API

    តេស្តកម្មវិធីវេប កម្មវិធីទូរស័ព្ទ និង API លើច្រកចូលដែលគេប្រើញឹកញាប់៖ ការកំណត់សិទ្ធិចូលប្រើដែលមានចន្លោះ injection ការចូលគណនីដែលងាយបំបែក និងទិន្នន័យដែលទៅដល់ដៃអ្នកប្រើដែលគ្មានសិទ្ធិ។

  • Cloud និងម៉ាស៊ីនមេ

    Port ដែលបើកចំហ កន្លែងផ្ទុកទិន្នន័យដែលបើកជាសាធារណៈ ទិន្នន័យដែលមិនបានអ៊ិនគ្រីប និងកម្មវិធីដែលមិនទាន់ធ្វើបច្ចុប្បន្នភាពសុវត្ថិភាព នៅលើ cloud ម៉ាស៊ីនមេ និងមូលដ្ឋានទិន្នន័យ។

  • សិទ្ធិចូលប្រើ និងគណនី

    នរណាអាចចូលដល់អ្វីខ្លះ៖ គណនីអ្នកគ្រប់គ្រងប្រព័ន្ធ ពាក្យសម្ងាត់ដែលប្រើរួមគ្នា ការផ្ទៀងផ្ទាត់ពីរជំហាន និងបុគ្គលិកដែលលាឈប់ហើយ តែនៅតែចូលប្រព័ន្ធបាន។

  • កូដ និង library

    ពាក្យសម្ងាត់ និង key ដែលទុកចោលក្នុងកូដ library ដែលមានចំណុចខ្សោយគេដឹងស្រាប់ និងរបៀបដែលការកែប្រែមួយ ទៅដល់ប្រព័ន្ធដែលកំពុងដំណើរការ។

  • មុខងារ AI

    ពិនិត្យ chatbot និងជំនួយការ AI ថាអាចត្រូវគេបញ្ឆោតតាម prompt injection ឬបញ្ចេញទិន្នន័យដែលគួររក្សាជាសម្ងាត់ដែរឬទេ។

  • ការបម្រុងទុក និងការស្ដារទិន្នន័យ

    ពិនិត្យថា មានការបម្រុងទុកទិន្នន័យពិតមែន ទុកដាច់ដោយឡែកពីប្រព័ន្ធដែលកំពុងដំណើរការ ហើយអាចស្ដារមកវិញបានមែន ក្រោយពេលរងការវាយប្រហារ។

អ្នកដែលមករកយើង

ជាធម្មតា ព្រោះមានថ្ងៃកំណត់ សវនកម្ម ឬរឿងគួរឲ្យភ័យ។

  • ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ

    ត្រូវបិទចំណុចខ្វះខាតបច្ចេកទេស និងរៀបចំភស្តុតាង តាមគោលការណ៍ណែនាំស្ដីពីហានិភ័យបច្ចេកវិទ្យា និងសាយប័ររបស់ធនាគារជាតិនៃកម្ពុជា ឬត្រូវធ្វើតេស្តប្រចាំឆ្នាំ ដែលក្រុមប្រឹក្សាភិបាលរំពឹងចង់ឃើញ។

  • ក្រុមហ៊ុន SaaS ដែលលក់ទៅក្រៅប្រទេស

    កម្រងសំណួរសុវត្ថិភាពពីអតិថិជនធំៗ និងការរៀបចំមូលដ្ឋានគ្រឹះសម្រាប់ ISO 27001 ឬ SOC 2។

  • ក្រុមហ៊ុនដែលទទួលបន្តប្រព័ន្ធពីអ្នកផ្គត់ផ្គង់ចាស់

    ប្រព័ន្ធដែលអ្នកផ្គត់ផ្គង់បង្កើត ហើយទុកចោល ដោយគ្មាននរណាពិនិត្យតាំងពីពេលនោះមក។

  • ក្រោយពេលរងការវាយប្រហារ

    ការលួចចូលប្រព័ន្ធ គេហទំព័រត្រូវគេលួចកែប្រែ ឬសារទាមទារប្រាក់លោះ។ យើងជួយទប់ស្កាត់កុំឲ្យរាលដាល រកឲ្យឃើញថាវាកើតឡើងដោយរបៀបណា និងបិទចន្លោះប្រហោងនោះ។

ការត្រួតពិនិត្យសុវត្ថិភាព

2 សប្ដាហ៍។ US$3,000។ បញ្ជីអ្វីដែលត្រូវជួសជុល តម្រៀបតាមអាទិភាព។

ការត្រួតពិនិត្យប្រព័ន្ធមួយ ក្នុងតម្លៃថេរ៖ កម្មវិធី cloud និងសិទ្ធិចូលប្រើរបស់ប្រព័ន្ធនោះ។ ដឹងស្ថានភាពជាក់ស្ដែងសិន មុនសម្រេចចិត្តលើការងារធំជាងនេះ។

  1. 01យើងឯកភាពគ្នាលើវិសាលភាព ថ្ងៃតេស្ត និងអ្នកទំនាក់ទំនង ជាលាយលក្ខណ៍អក្សរ ហើយចុះហត្ថលេខាលើកិច្ចព្រមព្រៀងរក្សាការសម្ងាត់ (NDA)។
  2. 02យើងតេស្តកម្មវិធី ការកំណត់ cloud និងសិទ្ធិចូលប្រើ ដោយប្រាប់ក្រុមការងារឲ្យដឹងជាប្រចាំ។
  3. 03លោកអ្នកទទួលបានចំណុចដែលរកឃើញទាំងអស់ តម្រៀបតាមកម្រិតហានិភ័យពិតប្រាកដ ព្រមទាំងវិធីជួសជុល កម្លាំងការងារដែលត្រូវប្រើ និងសម្រង់តម្លៃថេរ ដើម្បីបិទចំណុចទាំងនោះ។
ការជួសជុល និងការពង្រឹងសុវត្ថិភាព
សម្រង់តម្លៃតាមលទ្ធផលត្រួតពិនិត្យ
ការត្រៀមខ្លួនសម្រាប់សវនកម្ម
US$10,000–30,000
សេវាសុវត្ថិភាពប្រចាំខែ
US$800–3,000 ក្នុងមួយខែ

របៀបយើងធ្វើតេស្ត

តេស្តដោយមានការអនុញ្ញាត។ រាយការណ៍ជាភាសាងាយយល់។

  • ការអនុញ្ញាតជាលាយលក្ខណ៍អក្សរ

    យើងឯកភាពគ្នាលើវិសាលភាព ចន្លោះពេលតេស្ត និងអ្នកទំនាក់ទំនងបន្ទាន់ មុនចាប់ផ្ដើមតេស្តអ្វីមួយ។ គ្មានការតេស្តណាធ្វើដោយមិនបានប្រាប់ជាមុនទេ។

  • តម្រៀបតាមអាទិភាព មិនមែនបញ្ជីវែងអន្លាយ

    ចំណុចដែលរកឃើញនីមួយៗ ត្រូវវាយតម្លៃតាមការខាតបង់ដែលវាអាចបង្កដល់អាជីវកម្ម ព្រមទាំងវិធីជួសជុល និងកម្លាំងការងារដែលត្រូវប្រើ។ យើងមិនគ្រាន់តែទាញលទ្ធផលពីកម្មវិធីស្កេនមកឲ្យទេ។

  • ការតេស្តឡើងវិញ រួមក្នុងតម្លៃ

    យើងពិនិត្យរាល់ការជួសជុលដោយខ្លួនឯង ហើយរបាយការណ៍បង្ហាញថា ចំណុចណាបានបិទហើយ និងចំណុចណានៅសល់។

  • ភាគីឯករាជ្យ ពេលមានការតម្រូវ

    បើនិយ័តករ ឬអតិថិជនតម្រូវឲ្យមានអ្នកតេស្តភាគីទីបីដែលមានវិញ្ញាបនបត្រ យើងប្រាប់តាំងពីដំបូង ហើយធ្វើការរួមគ្នាជាមួយអ្នកតេស្តនោះ។

សំណួរដែលគេសួរយើងញឹកញាប់

ត្រឹម 2 សប្ដាហ៍ ដឹងច្បាស់ថាប្រព័ន្ធមានសុវត្ថិភាពកម្រិតណា។

ការត្រួតពិនិត្យប្រព័ន្ធមួយ ក្នុងតម្លៃថេរ៖ ចំណុចណាខ្លះងាយរងការវាយប្រហារ អ្វីដែលត្រូវជួសជុលមុន និងតម្លៃដើម្បីបិទចំណុចទាំងនោះ។