AI និងទិន្នន័យ
AI សម្រាប់ការងារប្រចាំថ្ងៃ និងការសម្រេចចិត្តរបស់លោកអ្នក។
យើងរកឲ្យឃើញកន្លែងដែល AI ផ្ដល់ផលពិតប្រាកដដល់អាជីវកម្ម ហើយបង្កើតវាឲ្យបានត្រឹមត្រូវ៖ ដកការងារដដែលៗចេញពីដៃក្រុមការងារ ព្យាករណ៍តម្រូវការទីផ្សារ និងលំហូរសាច់ប្រាក់ ប្រមូលទិន្នន័យដែលនៅរាយប៉ាយ មកធ្វើជារបាយការណ៍ដែលគេទុកចិត្ត ឆ្លើយតបអតិថិជន ឬបន្ថែម AI ក្នុងផលិតផលផ្ទាល់ខ្លួន។ ប្រើបានជាភាសាខ្មែរ អង់គ្លេស និងចិន លើហេដ្ឋារចនាសម្ព័ន្ធដែលលោកអ្នកគ្រប់គ្រង។
ឧទាហរណ៍មួយ
ពាក្យស្នើសុំកម្ចី អាន និងពិនិត្យរួចក្នុងប៉ុន្មានវិនាទី។
AI អានពាក្យស្នើសុំដែលស្កេនរួច បញ្ចូលទិន្នន័យក្នុងប្រព័ន្ធកម្ចី ហើយផ្ទៀងផ្ទាត់តាមគោលការណ៍ឥណទានរបស់លោកអ្នក។ ព័ត៌មានណាដែលខ្វះ ឬមិនប្រក្រតី ត្រូវបញ្ជូនទៅមន្ត្រីឥណទានពិនិត្យជាមុនសិន។
ការងារដែល AI ជួយបាន
ចំណុចចាប់ផ្ដើមមួយចំនួន។ មិនមែនបញ្ជីបិទជិតទេ។
- 01
ធ្វើការងារដដែលៗដោយស្វ័យប្រវត្តិ
AI អានទម្រង់បែបបទ ពាក្យស្នើសុំ វិក្កយបត្រ និងកិច្ចសន្យា បញ្ចូលក្នុងប្រព័ន្ធ ហើយផ្ទៀងផ្ទាត់តាមគោលការណ៍របស់ក្រុមហ៊ុន។ វាក៏ពិនិត្យការហៅទូរស័ព្ទ និងបណ្ដឹងរបស់អតិថិជន ព្រមទាំងត្រួតពិនិត្យគុណភាពនៅលើខ្សែផលិតកម្ម។ ចំណុចណាដែល AI មិនប្រាកដ មនុស្សជាអ្នកពិនិត្យ។
- សម្រាប់នរណា
- ក្រុមប្រតិបត្តិការ ហិរញ្ញវត្ថុ ធនធានមនុស្ស និងរដ្ឋបាល
- ជំនួសឲ្យ
- ការវាយបញ្ចូលឡើងវិញ ការចម្លងបិទភ្ជាប់ និងការពិនិត្យដោយដៃម្ដងម្កាល
- 02
ការព្យាករណ៍ និងការរៀបចំផែនការ
ព្យាករណ៍ការលក់ តម្រូវការទីផ្សារ លំហូរសាច់ប្រាក់ ស្តុក និងតម្រូវការបុគ្គលិក ពីទិន្នន័យកន្លងមករបស់ក្រុមហ៊ុនផ្ទាល់។ ការព្យាករណ៍កែតម្រូវរាល់ពេលមានទិន្នន័យថ្មី ហើយបង្ហាញកត្តាដែលនៅពីក្រោយតួលេខ ដើម្បីឲ្យអ្នកគ្រប់គ្រងទុកចិត្តបាន។
- សម្រាប់នរណា
- ហិរញ្ញវត្ថុ ការលក់ ខ្សែសង្វាក់ផ្គត់ផ្គង់ និងថ្នាក់គ្រប់គ្រង
- ជំនួសឲ្យ
- ការទាយលេខក្នុងតារាង Excel និងការសម្រេចតាមអារម្មណ៍
- 03
របាយការណ៍ និងការវិភាគ
សួរជាពាក្យសាមញ្ញៗ ហើយទទួលចម្លើយពីទិន្នន័យផ្ទាល់។ AI សរសេរ និងពន្យល់របាយការណ៍ទៀងទាត់ដោយស្វ័យប្រវត្តិ ហើយប្រាប់ភ្លាមៗពេលតួលេខណាមួយមិនប្រក្រតី មុនវាក្លាយជាបញ្ហា។
- សម្រាប់នរណា
- ថ្នាក់គ្រប់គ្រង ហិរញ្ញវត្ថុ ហានិភ័យ និងអ្នកវិភាគ
- ជំនួសឲ្យ
- ការចំណាយពេលរាប់ថ្ងៃ ធ្វើរបាយការណ៍ប្រចាំខែដដែលៗ
- 04
ជំនួយការ AI សម្រាប់អតិថិជន និងបុគ្គលិក
ភ្នាក់ងារ AI ដែលឆ្លើយអតិថិជនលើ Telegram, Facebook និងគេហទំព័រ ទាំងថ្ងៃទាំងយប់ និងជំនួយការដែលឆ្លើយសំណួរបុគ្គលិក ដោយផ្អែកលើគោលការណ៍ និងសៀវភៅណែនាំរបស់ក្រុមហ៊ុនផ្ទាល់ ព្រមទាំងភ្ជាប់តំណទៅប្រភព។
- សម្រាប់នរណា
- សេវាអតិថិជន ការលក់ សាខា និងធនធានមនុស្ស
- ជំនួសឲ្យ
- ការរង់ចាំយូរ សារដែលមិនបានឆ្លើយ និងការអង្គុយរុករកក្នុងឯកសារ PDF
- 05
មូលដ្ឋានគ្រឹះទិន្នន័យ
យើងប្រមូលទិន្នន័យពីប្រព័ន្ធស្នូល ប្រព័ន្ធ ERP ប្រតិបត្តិការធនាគារ និងតារាង Excel មកដាក់កន្លែងតែមួយ សម្អាត និងធ្វើបច្ចុប្បន្នភាពជាប្រចាំ ដើម្បីឲ្យ AI និងរបាយការណ៍ ចាប់ផ្ដើមពីតួលេខដែលគ្រប់គ្នាយល់ស្រប។
- សម្រាប់នរណា
- ក្រុមហ៊ុនណាដែលទិន្នន័យនៅរាយប៉ាយច្រើនកន្លែងពេក
- ជំនួសឲ្យ
- តួលេខតែមួយ តែមានប្រាំកំណែខុសៗគ្នា
- 06
AI ក្នុងផលិតផលផ្ទាល់ខ្លួន
មុខងារស្វែងរក ការណែនាំតាមចំណូលចិត្តអ្នកប្រើ ការសង្ខេប និងជំនួយការ AI ដែលបង្កប់ក្នុងកម្មវិធី ឬផលិតផល SaaS របស់លោកអ្នក ដើម្បីឲ្យអតិថិជនក៏ទទួលបានប្រយោជន៍ដែរ។
- សម្រាប់នរណា
- ក្រុមផលិតផល និងក្រុមហ៊ុនកម្មវិធី
- ជំនួសឲ្យ
- មុខងារ AI ដែលនៅតែជាប់ក្នុងផែនការអភិវឌ្ឍ
ម្ចាស់ទិន្នន័យជាអ្នកកំណត់គោលការណ៍
ទិន្នន័យរបស់លោកអ្នក នៅតែកន្លែងដែលវាត្រូវនៅ។
ក្រុមហ៊ុនដែលស្ថិតក្រោមការត្រួតពិនិត្យរបស់និយ័តករ ច្រើនតែមិនអាចបញ្ជូនទិន្នន័យអតិថិជនទៅក្រៅប្រទេសបានទេ។ បើការងារណាតម្រូវ យើងដំណើរការម៉ូដែល AI លើម៉ាស៊ីនមេរបស់លោកអ្នកផ្ទាល់ ឬនៅមជ្ឈមណ្ឌលទិន្នន័យក្នុងប្រទេសកម្ពុជា ហើយប្រើម៉ូដែលលើ cloud លុះត្រាតែមានការអនុញ្ញាត។
លើម៉ាស៊ីនមេផ្ទាល់ ឬក្នុងប្រទេស
ម៉ូដែល AI និងប្រព័ន្ធទិន្នន័យ ដំណើរការលើហេដ្ឋារចនាសម្ព័ន្ធផ្ទាល់ខ្លួន ឬនៅមជ្ឈមណ្ឌលទិន្នន័យក្នុងប្រទេសកម្ពុជា។
មិនយកទិន្នន័យទៅបង្វឹកម៉ូដែល
យើងមិនយកឯកសារ និងការសន្ទនារបស់លោកអ្នក ទៅបង្វឹកម៉ូដែលរួមដែលអ្នកដទៃក៏ប្រើដែរទេ លុះត្រាតែមានការអនុញ្ញាតជាលាយលក្ខណ៍អក្សរ។
កំណត់ត្រាសវនកម្ម
ប្រព័ន្ធកត់ត្រារាល់ចម្លើយ និងការសម្រេចដោយស្វ័យប្រវត្តិ ព្រមទាំងទិន្នន័យបញ្ចូល និងប្រភព ដូច្នេះអាចពិនិត្យឡើងវិញបាននៅពេលក្រោយ។
ភាសាខ្មែរតាំងពីដំបូង
យើងតេស្តអត្ថបទ ការឆាត និងសំឡេងជាភាសាខ្មែរ តាំងពីដំណាក់កាលដំបូង មិនមែនទុកបន្ថែមនៅចុងក្រោយទេ។
តម្លៃ
ចាប់ពី sprint 2 សប្ដាហ៍ រហូតដល់ការដាក់ឲ្យប្រើទូទាំងក្រុមហ៊ុន។
- Discovery sprint2 សប្ដាហ៍
- US$4,000
- គម្រោងសាកល្បងការងារមួយ ដាក់ឲ្យប្រើពិតប្រាកដ
- US$15,000–25,000
- ការដាក់ឲ្យប្រើទូទាំងក្រុមហ៊ុនពង្រីកដល់គ្រប់ក្រុមការងារ
- US$40,000–100,000
- ដំណើរការ និងកែលម្អប្រចាំខែ
- US$2,000–6,000
សំណួរដែលគេសួរយើងញឹកញាប់
2 សប្ដាហ៍ គ្រប់គ្រាន់ដើម្បីឃើញ AI ដំណើរការ លើទិន្នន័យរបស់លោកអ្នកផ្ទាល់។
នៅចុងបញ្ចប់នៃ discovery sprint យើងប្រគល់គំរូសាកល្បងដែលដំណើរការបាន លទ្ធផលដែលវាស់វែងបានជាក់ស្ដែង និងផែនការជំហានបន្ទាប់ក្នុងតម្លៃថេរ។