រំលងទៅខ្លឹមសារ

ដៃគូផ្នែកកម្មវិធី និង AI · ភ្នំពេញ

វិស្វកម្មកម្រិតពិភពលោក នៅជិតដៃលោកអ្នក។

Moul ជាដៃគូផ្នែកកម្មវិធី និង AI សម្រាប់ក្រុមហ៊ុននៅកម្ពុជា។ យើងចូលរួមជាមួយក្រុមបច្ចេកវិទ្យារបស់លោកអ្នក ដើម្បីដោះស្រាយការងារដែលជាប់គាំង ឬធ្វើជាក្រុមបច្ចេកវិទ្យារបស់ក្រុមហ៊ុនតែម្ដង៖ បង្កើតផលិតផល ធ្វើទំនើបកម្មប្រព័ន្ធដែលអាជីវកម្មពឹងផ្អែក និងយក AI មកប្រើនៅគ្រប់ផ្នែកនៃអាជីវកម្ម។

  • 01ក្រុមវិស្វករដែលលោកអ្នកអាចជួបផ្ទាល់
  • 02តម្លៃ និងថ្ងៃដាក់ឲ្យប្រើប្រាស់ ជាលាយលក្ខណ៍អក្សរ
  • 03កូដជាកម្មសិទ្ធិរបស់លោកអ្នក។ ប្ដូរអ្នកផ្គត់ផ្គង់បានគ្រប់ពេល។
  • API ធនាគារ
  • KHQR
  • Bakong
  • SAP
  • Microsoft Dynamics
  • Odoo
  • QuickBooks
  • Telegram
  • Facebook Messenger
  • CamInvoice
  • ERP របស់ក្រុមហ៊ុនមេ
  • មូលដ្ឋានទិន្នន័យចាស់ៗ

របៀបយើងធ្វើការជាដៃគូ

ចូលរួមជាមួយក្រុមបច្ចេកវិទ្យារបស់លោកអ្នក ឬធ្វើជាក្រុមនោះតែម្ដង។

ក្រុមហ៊ុនខ្លះមានអ្នកអភិវឌ្ឍកម្មវិធីស្រាប់ ប៉ុន្តែត្រូវការកម្លាំងបន្ថែម និងអ្នកមានបទពិសោធជួយណែនាំ។ ខ្លះទៀតមិនមានក្រុមបច្ចេកវិទ្យាសោះ។ យើងធ្វើការបានទាំងពីររបៀប ហើយបត់បែនតាមការរីកចម្រើនរបស់ក្រុមហ៊ុន។

  • 01ធ្វើការជាមួយក្រុមរបស់លោកអ្នក

    ដៃគូដែលធ្វើការក្បែរក្រុមបច្ចេកវិទ្យា

    លោកអ្នកមានអ្នកអភិវឌ្ឍកម្មវិធី តែការងារលើសកម្លាំងពួកគេ។

    យើងចូលធ្វើការជាមួយវិស្វកររបស់លោកអ្នក ហើយដោះស្រាយការងារដែលជាប់គាំង៖ ការផ្ទេរប្រព័ន្ធដែលចេះតែពន្យារពេល ការតភ្ជាប់ដែលគ្មាននរណាមានពេលធ្វើ មុខងារ AI ដែលនៅតែរង់ចាំក្នុងផែនការ។ យើងធ្វើការក្នុងកូដ និងចូលរួមកិច្ចប្រជុំរបស់ក្រុម ហើយពេលយើងចាកចេញ ក្រុមរឹងមាំជាងមុន។

    • វិស្វករដែលធ្វើការក្នុង repository ឧបករណ៍ និងទម្លាប់ការងារដែលក្រុមប្រើស្រាប់
    • ស្ថាបត្យកម្មប្រព័ន្ធ ការពិនិត្យកូដ និងការអភិវឌ្ឍដោយមាន AI ជួយ ដែលក្រុមអាចបន្តប្រើតទៅទៀត
    • បន្ថែមកម្លាំងពេលការងារប្រញាប់ បន្ថយវិញពេលដាក់ឲ្យប្រើប្រាស់រួច
  • 02ធ្វើជាក្រុមរបស់លោកអ្នក

    ក្រុមបច្ចេកវិទ្យាពេញលេញសម្រាប់ក្រុមហ៊ុន

    លោកអ្នកគ្រប់គ្រងអាជីវកម្ម មិនមែនក្រុមអភិវឌ្ឍកម្មវិធីទេ។

    យើងទទួលខុសត្រូវបច្ចេកវិទ្យារបស់ក្រុមហ៊ុនទាំងស្រុង៖ រៀបចំផែនការអភិវឌ្ឍជាមួយលោកអ្នក បង្កើត និងដាក់កម្មវិធីឲ្យប្រើប្រាស់ ដំណើរការម៉ាស៊ីនមេ រក្សាសុវត្ថិភាព និងឆ្លើយតបពេលមានអ្វីខូច។ ដៃគូតែមួយ និងកញ្ចប់សេវាប្រចាំខែតែមួយ ជំនួសឲ្យអ្នកផ្គត់ផ្គង់ និងអ្នកធ្វើការឯករាជ្យច្រើននាក់ដែលនៅរាយប៉ាយ។

    • អ្នកដឹកនាំគម្រោងម្នាក់ដែលលោកអ្នកស្គាល់ឈ្មោះ ចូលរួមកិច្ចប្រជុំថ្នាក់គ្រប់គ្រង
    • ផលិតផល វិស្វកម្ម hosting និងជំនួយបច្ចេកទេស ក្នុងកិច្ចសន្យាតែមួយ
    • ឯកសារណែនាំសរសេរតាមដំណើរការងារ ដូច្នេះលោកអ្នកអាចជ្រើសរើសបុគ្គលិកផ្ទៃក្នុងនៅពេលណាដែលរួចរាល់

ការងារដែលដៃគូរបស់យើងច្រើនចាប់ផ្ដើម

  • បង្កើត និងដាក់ឲ្យប្រើប្រាស់ផលិតផល SaaS
  • ធ្វើទំនើបកម្មប្រព័ន្ធចាស់ ដោយមិនផ្អាកអាជីវកម្ម
  • ដោះស្រាយគម្រោង ឬការផ្ទេរប្រព័ន្ធដែលជាប់គាំង
  • ប្រើ AI ធ្វើការងារដដែលៗដោយស្វ័យប្រវត្តិ
  • ការព្យាករណ៍ និងរបាយការណ៍ល្អជាងមុន ពីទិន្នន័យដែលមានស្រាប់
  • ទទួលថែទាំកម្មវិធីដែលអ្នកផ្គត់ផ្គង់ចាស់ទុកចោល
  • ត្រៀមខ្លួនសម្រាប់សវនកម្មសុវត្ថិភាព
  • តភ្ជាប់ជាមួយធនាគារ KHQR និង CamInvoice

ការងារដែលយើងទទួលធ្វើ

ដៃគូតែមួយ ចាប់ពីថ្ងៃដាក់ឲ្យប្រើដំបូង រហូតដល់រាល់ថ្ងៃបន្ទាប់។

ទាំងនេះជាចំណុចដែលការងារភាគច្រើនចាប់ផ្ដើម មិនមែនបញ្ជីសេវាកម្មបិទជិតទេ។ អ្វីក៏ដោយដែលពាក់ព័ន្ធនឹងកម្មវិធី ទិន្នន័យ ឬ AI សូមសួរយើង។ សេវាកម្មនីមួយៗចាប់ផ្ដើមដោយជំហានដំបូងតូចមួយ ក្នុងតម្លៃថេរ ដើម្បីឲ្យលោកអ្នកវាយតម្លៃយើងសិន មុនសម្រេចចិត្តបន្ត។

ស្ដង់ដារវិស្វកម្មរបស់យើង

ភ្នាក់ងារ AI ជាអ្នកធ្វើការ មនុស្សជាអ្នកសម្រេចចិត្ត។

ឥឡូវនេះ ភ្នាក់ងារ AI សរសេរ តេស្ត និងពិនិត្យកូដភាគច្រើនរបស់យើង ដូច្នេះការងាររួចលឿនជាងមុន និងចំណាយតិចជាងមុន។ ភ្នាក់ងារទាំងនេះធ្វើការក្រោមការត្រួតពិនិត្យ ដូចវិស្វករទូទៅដែរ៖ វិសាលភាពការងារព្រមព្រៀងជាលាយលក្ខណ៍អក្សរ រាល់ការផ្លាស់ប្ដូរត្រូវមានមនុស្សអនុម័ត ហើយការដាក់ឲ្យប្រើណាមួយ អាចត្រឡប់ទៅកំណែមុនបានក្នុងមួយជំហាន។

លំហូរការងាររបស់យើង

ពីសំណើ ដល់ការដាក់ឲ្យប្រើ

  • ភ្នាក់ងារ AI
  • មនុស្ស
  1. ព្រមព្រៀងជាលាយលក្ខណ៍អក្សរ

    ភ្នាក់ងារ AI
    រៀបចំសេចក្ដីព្រាងឯកសារតម្រូវការ ការប៉ាន់ស្មានតម្លៃ និងផែនការតេស្ត
    មនុស្ស
    លោកអ្នក និងអ្នកដឹកនាំគម្រោងរបស់យើង ព្រមព្រៀងលើវិសាលភាព តម្លៃ និងថ្ងៃដាក់ឲ្យប្រើប្រាស់

    ឯកសារតម្រូវការ · លក្ខខណ្ឌទទួលយកការងារ

  2. សរសេរកូដ និងតេស្ត

    ភ្នាក់ងារ AI
    សរសេរកូដ និងការតេស្ត ធ្វើការងារច្រើនក្នុងពេលតែមួយ
    មនុស្ស
    វិស្វករកំណត់ផែនការ និងស្ថាបត្យកម្មប្រព័ន្ធ

    Coding agent · sandbox · CI

  3. ពិនិត្យពីរជាន់

    ភ្នាក់ងារ AI
    ភ្នាក់ងារមួយទៀតពិនិត្យគ្រប់បន្ទាត់ រកកំហុស និងចំណុចខ្សោយ
    មនុស្ស
    វិស្វករជាន់ខ្ពស់អនុម័ត តាមគោលការណ៍ maker-checker ដូចក្នុងហិរញ្ញវត្ថុ

    AI code review · pull request ដែលមនុស្សអនុម័ត

  4. ក្រុមរបស់លោកអ្នកសាកល្បង

    ភ្នាក់ងារ AI
    រៀបចំប្រព័ន្ធចម្លងមួយ ដែលដាច់ដោយឡែកពីប្រព័ន្ធពិត សម្រាប់សាកល្បង
    មនុស្ស
    បុគ្គលិកសាកប្រើ និងផ្ដល់ការយល់ព្រម

    Preview environment · UAT

  5. ដាក់ឲ្យប្រើ ហើយអាចត្រឡប់ក្រោយបាន

    ភ្នាក់ងារ AI
    ដាក់ឲ្យប្រើជាដំណាក់កាល ហើយត្រៀមត្រឡប់ទៅកំណែមុនបានក្នុងមួយជំហាន
    មនុស្ស
    យើងកំណត់ម៉ោងដាក់ឲ្យប្រើជាមួយលោកអ្នក

    ដាក់ឲ្យប្រើជាដំណាក់កាល · rollback

  6. តាមដានទាំងយប់ទាំងថ្ងៃ

    ភ្នាក់ងារ AI
    រកឃើញបញ្ហាតាំងពីដំបូង ហើយរៀបចំការជួសជុល
    មនុស្ស
    វិស្វករអនុម័តរាល់ការជួសជុល មុនដាក់ឲ្យប្រើ

    Monitoring agent · កំណត់ចំណាំការផ្លាស់ប្ដូរ

សម្រាប់ក្រុមហិរញ្ញវត្ថុ និងថ្នាក់គ្រប់គ្រង

  • ល្បឿនរបស់ AI ឆ្លុះបញ្ចាំងក្នុងតម្លៃ

    ភ្នាក់ងារ AI កាត់បន្ថយម៉ោងការងារសម្រាប់ការផ្លាស់ប្ដូរនីមួយៗ ហើយសម្រង់តម្លៃថេររបស់យើងគិតចំណុចនេះរួចហើយ។ ការងារបន្ថែម ត្រូវផ្ដល់សម្រង់តម្លៃមុនពេលធ្វើ។

  • កំណត់ត្រាដែលសវនករតាមដានបាន

    ការផ្លាស់ប្ដូរនីមួយៗ មានកំណត់ត្រាថា នរណាស្នើ ភ្នាក់ងារណាធ្វើ នរណាអនុម័ត និងដាក់ឲ្យប្រើនៅពេលណា។

  • សរសេរកូដដាច់ពីទិន្នន័យអតិថិជន

    ភ្នាក់ងារសរសេរ និងតេស្តកូដលើប្រព័ន្ធចម្លងដែលប្រើទិន្នន័យគំរូ មិនដែលប្រើទិន្នន័យអតិថិជនពិតទេ។

សម្រាប់ក្រុមបច្ចេកវិទ្យា

  • ភ្នាក់ងារមានសិទ្ធិត្រឹមតែចាំបាច់

    ភ្នាក់ងារនីមួយៗធ្វើការក្នុង sandbox ផ្ទាល់ខ្លួន មានសិទ្ធិចូលប្រើត្រឹមតែអ្វីដែលការងារត្រូវការ ហើយយើងកត់ត្រារាល់សកម្មភាពរបស់វា។

  • ស្ដង់ដារដូចគ្នានឹងមនុស្ស

    កូដដែលភ្នាក់ងារសរសេរ ឆ្លងកាត់ការតេស្ត និងការពិនិត្យដូចកូដរបស់អ្នកដទៃ ហើយវិស្វកររបស់យើងអាចពន្យល់គ្រប់បន្ទាត់។

  • ធ្វើការក្នុង repository និងឧបករណ៍របស់លោកអ្នក

    ភ្នាក់ងារ និងវិស្វករធ្វើការក្នុងកូដ និងប្រព័ន្ធតាមដានការងាររបស់ក្រុម ហើយធ្វើតាមទម្លាប់ដែលក្រុមប្រើស្រាប់។

របៀបយើងធ្វើការ

បួនជំហាន ជំហាននីមួយៗមានតម្លៃ និងកាលបរិច្ឆេទច្បាស់។

របៀបយើងធ្វើការ
  1. ជំហានដំបូង

    ការងាររយៈពេល 1 ទៅ 2 សប្ដាហ៍ ក្នុងតម្លៃថេរ។ លោកអ្នកទទួលបានផែនការជាលាយលក្ខណ៍អក្សរ សម្រង់តម្លៃថេរ និងថ្ងៃដាក់ឲ្យប្រើប្រាស់។

  2. គម្រោង

    យើងអភិវឌ្ឍតាមផែនការនោះ។ តម្លៃ និងថ្ងៃដាក់ឲ្យប្រើប្រាស់មានចែងក្នុងកិច្ចសន្យា ហើយការផ្លាស់ប្ដូរណាមួយ មានសម្រង់តម្លៃមុនចាប់ផ្ដើមធ្វើ។

  3. ដាក់ឲ្យប្រើប្រាស់

    យើងដាក់ប្រព័ន្ធឲ្យដំណើរការនៅថ្ងៃដែលបានព្រមព្រៀង បណ្ដុះបណ្ដាលក្រុមការងារ និងប្រគល់ឯកសារណែនាំ។

  4. សេវាប្រចាំខែ

    កញ្ចប់សេវាប្រចាំខែតែមួយ រក្សាឲ្យប្រព័ន្ធដំណើរការជាប្រក្រតី៖ តាមដាន ជួសជុល ធ្វើបច្ចុប្បន្នភាព និងកែលម្អតូចៗ។

ជំហានដំបូង

ចាប់ផ្ដើមពីតូច។ ដឹងតម្លៃមុនចាប់ផ្ដើម។

មើលតម្លៃទាំងអស់
  • CamInvoice និងការតភ្ជាប់ប្រព័ន្ធហិរញ្ញវត្ថុ

    ការពិនិត្យភាពត្រៀមខ្លួនសម្រាប់ CamInvoice

    US$1,5001 សប្ដាហ៍

    អ្វីដែលទទួលបាន

    • ពិនិត្យរបៀបបង្កើត អនុម័ត និងផ្ញើវិក្កយបត្រសព្វថ្ងៃ
    • ផ្គូផ្គងទិន្នន័យគណនេយ្យ ជាមួយព័ត៌មានដែល CamInvoice តម្រូវ
    • បញ្ជីចំណុចខ្វះខាតជាលាយលក្ខណ៍អក្សរ សម្រង់តម្លៃថេរ និងថ្ងៃដាក់ឲ្យប្រើប្រាស់កម្មវិធីតភ្ជាប់
  • AI និងទិន្នន័យ

    AI discovery sprint

    US$4,0002 សប្ដាហ៍

    អ្វីដែលទទួលបាន

    • កំណត់ឱកាសពីរ ឬបី រួមជាមួយបុគ្គលិកដែលធ្វើការងារនោះផ្ទាល់៖ កិច្ចការ ការព្យាករណ៍ របាយការណ៍ ឬមុខងារផលិតផល
    • គំរូសាកល្បងដែលដំណើរការបាន ដោយប្រើទិន្នន័យរបស់ក្រុមហ៊ុនផ្ទាល់
    • ផែនការសម្រាប់ជំហានបន្ទាប់ ដែលមានតម្លៃថេរ និងកាលវិភាគច្បាស់
  • ផលិតផលកម្មវិធី និងទំនើបកម្មប្រព័ន្ធ

    ការកំណត់វិសាលភាពគម្រោង

    US$3,0002 សប្ដាហ៍

    អ្វីដែលទទួលបាន

    • កំណត់តម្រូវការ ប្រព័ន្ធដែលមានស្រាប់ និងការតភ្ជាប់ ឲ្យបានច្បាស់
    • គំរូសាកល្បងដែលអាចចុចប្រើបាន សម្រាប់អេក្រង់សំខាន់ៗ
    • តម្លៃថេរ និងថ្ងៃដាក់ឲ្យប្រើប្រាស់ សម្រាប់គម្រោងអភិវឌ្ឍ
  • សុវត្ថិភាព និងអនុលោមភាព

    ការត្រួតពិនិត្យសុវត្ថិភាព

    US$3,0002 សប្ដាហ៍

    អ្វីដែលទទួលបាន

    • តេស្តប្រព័ន្ធមួយ ទាំងកម្មវិធី cloud និងសិទ្ធិចូលប្រើ តាមរបៀបដែលអ្នកវាយប្រហារធ្វើ
    • ចំណុចដែលរកឃើញនីមួយៗ តម្រៀបតាមកម្រិតហានិភ័យ ព្រមទាំងវិធីជួសជុល និងកម្លាំងការងារដែលត្រូវការ
    • សម្រង់តម្លៃថេរសម្រាប់ដោះស្រាយចំណុចខ្សោយ និងការតេស្តឡើងវិញ ក្រោយជួសជុលរួច

តម្លៃទាំងអស់គិតជាដុល្លារអាមេរិក។

អំពី Moul

របៀបធ្វើការរបស់ក្រុមល្អបំផុត នៅទីនេះ ក្នុងភ្នំពេញ។

Moul ជាក្រុមវិស្វករកម្មវិធី និង AI នៅភ្នំពេញ។ យើងនាំរបៀបធ្វើការរបស់ក្រុមផលិតផលល្អបំផុតលើពិភពលោក មកកាន់ក្រុមហ៊ុននៅទីនេះ ហើយបន្សល់ទម្លាប់ល្អទាំងនោះទុកឲ្យក្រុមរបស់លោកអ្នក។

យើងមកអង្គុយធ្វើការជាមួយបុគ្គលិកនៅពេលចាំបាច់ ហើយប្រគល់កូដប្រភព និងឯកសារណែនាំ ដើម្បីឲ្យក្រុមរបស់លោកអ្នកអាចអានកូដដែលយើងដំណើរការបាន។

ប្រាប់យើងពីអ្វីដែលកំពុងជាប់គាំង។ យើងនឹងបង្ហាញពីរបៀបដោះស្រាយ។

ផលិតផលដែលចង់បង្កើត ប្រព័ន្ធដែលកំពុងរារាំងការងារ ឬក្រុមដែលត្រូវការជំនួយ៖ ត្រឹម 30 នាទី គឺគ្រប់គ្រាន់ដើម្បីដឹងថា យើងអាចជួយបានឬអត់។ យើងឆ្លើយតបក្នុងរយៈពេល 1 ម៉ោង ក្នុងម៉ោងធ្វើការ។