រំលងទៅខ្លឹមសារ

ផលិតផលកម្មវិធី និងទំនើបកម្មប្រព័ន្ធ

បង្កើតផលិតផលថ្មី។ ធ្វើឲ្យប្រព័ន្ធចាស់ទាន់សម័យ។

យើងបង្កើតផលិតផល SaaS កម្មវិធី ផតថល និងឧបករណ៍ផ្ទៃក្នុងដែលអាជីវកម្មពឹងផ្អែក ហើយធ្វើទំនើបកម្មប្រព័ន្ធចាស់ដែលកំពុងរារាំងការងារ៖ តារាង Excel ទម្រង់ក្រដាស និងកម្មវិធីចាស់ៗដែលគ្មាននរណាហ៊ានប៉ះ។ យើងកំណត់តម្លៃថេរ និងថ្ងៃដាក់ឲ្យប្រើប្រាស់ មុនចាប់ផ្ដើមធ្វើ។

គម្រោងពីរប្រភេទ

បង្កើតអ្វីថ្មី ឬកែលម្អអ្វីដែលមានស្រាប់។

  • 01

    បង្កើតថ្មី

    ផលិតផលដែលក្រុមហ៊ុនលក់ឲ្យអតិថិជន និងកម្មវិធីសម្រាប់ការងារដែលនៅតែធ្វើតាមទូរស័ព្ទ ក្រដាស ឬតារាង Excel។

    • ផលិតផល SaaS ដែលមានការចុះឈ្មោះ ការគិតថ្លៃ ផ្ទាំងគ្រប់គ្រង និងទិន្នន័យដាច់ដោយឡែកសម្រាប់អតិថិជននីមួយៗ
    • កម្មវិធី និងផតថលដែលអតិថិជនប្រើដោយខ្លួនឯង
    • ឧបករណ៍ផ្ទៃក្នុងសម្រាប់ការលក់ ប្រតិបត្តិការ និងការអនុម័ត
    • ផ្ទាំងទិន្នន័យ និងរបាយការណ៍ ដែលអ្នកគ្រប់គ្រងបើកមើលជាប្រចាំ
    • កម្មវិធីទូរស័ព្ទសម្រាប់បុគ្គលិកនៅតាមសាខា និងបុគ្គលិកចុះមូលដ្ឋាន
  • 02

    ធ្វើទំនើបកម្ម

    កម្មវិធីដែលអាជីវកម្មនៅតែពឹងផ្អែក ប៉ុន្តែយឺត ងាយខូច ឬកែប្រែមិនបានសោះ។

    • ប្ដូរតារាង Excel និងការងារលើក្រដាស មកជាប្រព័ន្ធពិតប្រាកដ
    • សរសេរកម្មវិធីចាស់ៗលើកុំព្យូទ័រ ឬម៉ាស៊ីនមេឡើងវិញ ឲ្យប្រើបានតាមអនឡាញ និងលើទូរស័ព្ទ
    • ផ្ទេរទិន្នន័យចេញពីមូលដ្ឋានទិន្នន័យចាស់ៗ រួចពិនិត្យ និងផ្ទៀងផ្ទាត់ឲ្យត្រូវគ្នា
    • បន្ថែម API ដើម្បីឲ្យប្រព័ន្ធចាស់ធ្វើការជាមួយប្រព័ន្ធថ្មីបាន

គម្រោងដែលយើងតែងធ្វើ

ឧទាហរណ៍តាមវិស័យ មិនមែនត្រឹមតែប៉ុណ្ណេះទេ។

វិស័យគម្រោងដែលតែងធ្វើ
ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងក្រុមហ៊ុនធានារ៉ាប់រងកម្មវិធី និងផតថលសម្រាប់អតិថិជន ដំណើរការកម្ចី និងការទាមទារសំណង ព្រមទាំងឧបករណ៍ផ្ទៃក្នុងដែលភ្ជាប់នឹងប្រព័ន្ធស្នូល
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យផតថលសម្រាប់អ្នកទិញ កាលវិភាគបង់រំលស់ ការតាមដានការលក់ និងស្ថានភាពផ្ទះនីមួយៗ
លក់រាយ និងចែកចាយការបញ្ជាទិញ ស្តុកទំនិញ ការតាមដានការដឹកជញ្ជូន និងប្រព័ន្ធគិតប្រាក់ដែលទទួល KHQR
រោងចក្រការតាមដានការផលិត វត្តមានកម្មករ ព្រមទាំងកំណត់ត្រាអនុលោមភាព និងសវនកម្ម
មន្ទីរពេទ្យ គ្លីនិក និងសាលាឯកជនកំណត់ត្រាអ្នកជំងឺ និងសិស្ស កាលវិភាគ ការបង់ថ្លៃ និងសារទៅឪពុកម្ដាយសិស្ស

ទំនើបកម្មប្រព័ន្ធ

ជំនួសប្រព័ន្ធចាស់ ដោយមិនផ្អាកអាជីវកម្ម។

ក្នុងប្រព័ន្ធចាស់ភាគច្រើន មានក្បួនការងារដែលប្រើតៗគ្នាជាច្រើនឆ្នាំ ប៉ុន្តែគ្មាននរណាសរសេរទុកទេ។ យើងជំនួសវាម្ដងមួយផ្នែក ដូច្នេះនៅថ្ងៃប្ដូរទៅប្រព័ន្ធថ្មី អាជីវកម្មនៅតែដំណើរការធម្មតា។

  1. សិក្សាប្រព័ន្ធដែលមានស្រាប់

    យើងអានកូដ ពិនិត្យមូលដ្ឋានទិន្នន័យ សង្កេតវិធីដោះស្រាយបណ្ដោះអាសន្នដែលបុគ្គលិកប្រើ រួចសរសេរទុកថា ប្រព័ន្ធនោះធ្វើអ្វីខ្លះពិតប្រាកដ។

  2. ជំនួសម្ដងមួយផ្នែក

    ប្រព័ន្ធថ្មីចូលកាន់ការងារម្ដងមួយផ្នែក។ ប្រព័ន្ធចាស់នៅដំណើរការស្របគ្នា រហូតដល់ផ្នែកនីមួយៗ បង្ហាញថាដំណើរការបានល្អ។

  3. ផ្ទេរទិន្នន័យ

    យើងផ្ទេរ និងផ្ទៀងផ្ទាត់កំណត់ត្រា ហើយក្រុមរបស់លោកអ្នកពិនិត្យ និងអនុម័ត មុននឹងបិទប្រព័ន្ធណាមួយ។

  4. ប្ដូរប្រព័ន្ធដោយសុវត្ថិភាព

    យើងរៀបចំការប្ដូរនីមួយៗ នៅពេលការងារមិនសូវមមាញឹក ហើយមានវិធីត្រឡប់ទៅប្រព័ន្ធចាស់វិញដែលសាកល្បងរួច បើមានអ្វីមិនប្រក្រតី។

តម្លៃថេរ ថ្ងៃកំណត់ច្បាស់

ហេតុអ្វីយើងអាច ផ្ដល់សម្រង់តម្លៃថេរ។

យើងអាចប៉ាន់ស្មានតម្លៃបានយ៉ាងជាក់លាក់ ដោយសារបីយ៉ាង៖ ដំណាក់កាលកំណត់វិសាលភាពគម្រោងដែលគិតថ្លៃ ឧបករណ៍រួចជាស្រេចសម្រាប់ការតភ្ជាប់ដែលយើងធ្វើញឹកញាប់ និងការអភិវឌ្ឍដោយមាន AI ជួយ។ ដំណើរការខាងក្រោម ការពារកុំឲ្យការប៉ាន់ស្មាននោះឃ្លាតពីការពិត។

  1. ការកំណត់វិសាលភាពគម្រោង

    រយៈពេល 2 សប្ដាហ៍ តម្លៃ US$3,000។ យើងសិក្សាតម្រូវការ និងប្រព័ន្ធដែលមានស្រាប់ ហើយធ្វើគំរូសាកល្បងដែលអាចចុចប្រើបាន សម្រាប់អេក្រង់សំខាន់ៗ។

  2. តម្លៃតែមួយ កាលបរិច្ឆេទតែមួយ

    ទាំងពីរមានចែងក្នុងកិច្ចសន្យា មុនពេលចាប់ផ្ដើមអភិវឌ្ឍ។

  3. វដ្តការងារ 2 សប្ដាហ៍

    នៅចុងវដ្តនីមួយៗ លោកអ្នកបានឃើញកម្មវិធីដែលដំណើរការពិតៗ មិនមែនត្រឹមតែរបាយការណ៍វឌ្ឍនភាពទេ។

  4. ការផ្លាស់ប្ដូរ មានសម្រង់តម្លៃជាមុន

    អ្វីដែលបន្ថែមថ្មី យើងផ្ដល់សម្រង់តម្លៃជាលាយលក្ខណ៍អក្សរ មុនចាប់ផ្ដើមធ្វើ ដូច្នេះតម្លៃសរុបមិនចេះតែឡើងដោយមិនដឹងខ្លួនទេ។

  5. ដាក់ឲ្យប្រើប្រាស់ និងប្រគល់ការងារ

    ដាក់ឲ្យប្រើប្រាស់នៅថ្ងៃដែលបានព្រមព្រៀង បណ្ដុះបណ្ដាលក្រុមការងារ និងប្រគល់ឯកសារណែនាំដែលបុគ្គលិក IT អាចប្រើបាន។

ការតភ្ជាប់

តភ្ជាប់ជាមួយ ប្រព័ន្ធដែលក្រុមហ៊ុនប្រើស្រាប់។

  • ប្រព័ន្ធធនាគារស្នូល និង API ធនាគារ

    ទិន្នន័យគណនី ការផ្ទេរប្រាក់ចេញ និងរបាយការណ៍គណនី

  • KHQR និង Bakong

    ការទូទាត់ ការផ្ទៀងផ្ទាត់ប្រតិបត្តិការ និងប្រព័ន្ធគិតប្រាក់

  • ERP និងប្រព័ន្ធគណនេយ្យ

    SAP, Dynamics, Odoo, QuickBooks

  • Telegram និង Messenger

    ការជូនដំណឹង ការអនុម័ត និងការឆ្លើយសារអតិថិជន

  • មូលដ្ឋានទិន្នន័យចាស់ៗ

    SQL Server, Oracle, MySQL និងទម្រង់ទិន្នន័យចាស់ៗផ្សេងទៀត

តម្លៃ

ឥឡូវដឹងចន្លោះតម្លៃ ក្រោយកំណត់វិសាលភាពគម្រោង ដឹងតម្លៃតែមួយ។

ការកំណត់វិសាលភាពគម្រោង2 សប្ដាហ៍
US$3,000
បង្កើតថ្មី ឬធ្វើទំនើបកម្មតម្លៃថេរក្រោយកំណត់វិសាលភាព
US$30,000–120,000
ការថែទាំ និង hostingប្រចាំខែ
US$1,500–5,000

សំណួរដែលគេសួរយើងញឹកញាប់

យកប្រព័ន្ធដែលលោកអ្នក ចេះតែពន្យារពេល មកពិភាក្សាជាមួយយើង។

ត្រឹម 2 សប្ដាហ៍ ការកំណត់វិសាលភាពគម្រោងនឹងប្រែវាទៅជាផែនការ តម្លៃថេរ និងថ្ងៃដាក់ឲ្យប្រើប្រាស់។